សម្ពោធដាក់ឲ្យ ដំណើរការការិយាល័យច្រក ចេញចូលតែមួយ​ និង ការិយាល័យ ប្រជាពលរដ្ឋ ស្រុកព្រះនេត្រព្រះ  ​នៃ ខេត្ត បន្ទាយមានជ័យ !!!

 

 

ស្រុកព្រះនេត្រព្រះ ​ ៖ ​រដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹក​ថ្ងៃសុក្រ ២កើត​ ​ខែបុស្ស ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស​.​២៥៦៣​ ​ត្រូវនឹងថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យ ដំណើរការការិយាល័យច្រកចេញចូលតែមួយ​ និងការិយាល័យ ប្រជាពលរដ្ឋ ស្រុកព្រះនេត្រព្រះ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម  ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាល ខេត្តបន្ទាយ មានជ័យ​ សមាជិកក្រមប្រឹក្សាខេត្ត​ មន្ទីរអង្គភាព​ អភិបាលក្រុង​ ស្រុក​ ប្រធានធនាគារ​ គ្រិះស្ថានមេក្រូហិរញ្ញវត្ថុ​ និងប្រជាពលរដ្ឋ។

​ឯកឧត្តម  អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ មានប្រសាសន៍ថា​ ការិយាល័យច្រកចេញ ចូលតែមួយ​ គឺការលើកកម្ពស់ការផ្តល់សេវា​ ការអភិវឌ្ឍសេដកិច្ច​ សង្គមនៅមូលដ្ឋាន​ សំដៅ ឆ្លើយតប ទៅនឹងសេចក្តីតម្រូវការ​ ការលើកកម្ពស់ជីវភាពរស់នៅ​ និងកាត់បន្ថយភាព ក្រី របស់ ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ​ មានគោល បំណងលើក កម្ពស់គុណភាព​ ប្រសិទ្ធភាព​ ប្រសិទ្ធផល​ តម្លាភាព​ និងគណ នេយ្យភាព​ ក្នុងការផ្តល់ សេវានៅរដ្ឋបាល ថ្នាក់ក្រោមជាតិ​ តាមរយៈការប្រមូលផ្តុំការ ផ្តល់សេវារដ្ឋបាល លើវិស័យ នានា នៅកន្លែងតែមួយ​ តាមនីតិវិធីសាមញ្ញ​ដើម្បី បង្កលក្ខណៈងាយស្រួល​ និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការរបស់្រជាពលរដ្ឋ៕( ដោយ លោ ម៉ែន ច័ន្ទដារ៉ា).។