លោក អ៊ុយ វ៉ិ​ត មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី, ព្រំដែន ,កម្ពុជា, ថៃ  កំពុង ឃុបឃិត ជាមួយ​ឈ្មួញ នាំ​ទំនិញ​ ចេញ ចូល ពី​ថៃ មក​ខ្មែរ  .?

 

 

ខេត្តបាត់ដំបង៖ ប្រភពពី អាជីវករ​រកស៊ី​ដោះដូរ​ទំនិញ​តាម​ច្រក​ភ្នំ​ដី​ក្នុង ស្រុក​សំពៅ​លូន ខេត្ត បាត់ដំបង បាន សំ​ដែ ង នូវ​ការរិះគន់ចំៗ លោក អ៊ុយ វ៉ិ​ត​ប្រធានការិយាល័យ​គយ និង រដ្ឋាករ ប្រចាំ​ច្រក​ភ្នំ​ដី បាន​កំ ពុង​ប្រើ​អំណាច   គាបសង្កត់​ទៅលើ ប្រជាពលរដ្ឋ​អ្នក រកស៊ី​តូចតាច  ដែល​បង្ក​ផល លំបាក ក្នុង​ការរក ស៊ី​ដោយសារតែ​លោក  អ៊ុយ វ៉ិ​ត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ ក្រោម​ឱវាទ​របស់ខ្លួន​ដាក់​កុងត្រូលជជុះ ចាំ​ជំរិត​យកលុយ​ពី​អ្នករត់​តាក់ ស៊ី​អ្នកបើករថយន្ត​ដឹកជញ្ជូន ទំនិញ​និង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ  ដោយ​បង្គាប់​ឲ្យ​បង់លុយ​ដោយ​គ្មាន​វិ កិ្ក​យ​ប័ត្រ​ត្រឹមត្រូវ។

ប្រភពព័ត៌មាន​ពី​ក្រុមអាជីវករ​បាន​ឲ្យ ដឹងថា លោក​អ៊ុយ វ៉ិ​ត​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ប្រចាំ​ច្រកទ្វារ​ភ្នំ​ដី​កំពុង ត្រូវប៉ាន់​កើប​លុយ​តាមរយៈ​ការបើក ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូលមកក្នុង ស្រុក។

សូម្បីតែ​អ្នក​អូស​រទេះ​ប  ន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក​និង រទេះ​អេតចាយ ក៏​ក្រុមមន្ត្រី​គយ​កូនចៅ លោក​អ៊ុយ វ៉ិ​ត មិន លើកលែង​ដែរនោះ។

គេ​អះអាងថា​មន្ត្រី​គយ នៅក្រោម​ឱវាទ លោក អ៊ុយ វិត កំពុង​ដាក់​ប៉ុស្តិ៍​បន្ថែម ដែល​ស្ថិតនៅ​ត្រង់ចំណុច ភូមិ​វាល​វង  ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយមាន​មន្ត្រី​គយ ៤ទៅ៥នាក់​ចាំ​ស្ទាក់​ជំរិត​យ កលុយ​យ៉ាង​ពេញបន្ទុក​តែម្តង។

ប្រភព​បាន​ឲ្យ​ដឹងថា ៖  ជា​រៀង​រាល់ពេល ដែល​ពួកគេ​ដឹក​ឥ​វ៉ាន់ ចេញចូលម្តងៗ  ត្រូវ​បង់លុយ​ឲ្យ​ទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួចហើយ​ទើប​អាច​ចេញចូល​បាន​តាម​ធម្មតា។

ចំណែកឯ​កុងត្រូលជជុះ​របស់​មន្ត្រី​គយ ដែលជា​កូនចៅ​របស់លោក​អ៊ុយ វ៉ិ​ត នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​វិញ គឺមាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច​ពី០៤ទៅ០៥នាក់​ស្ទាក់​ចាំ​កាក់​រថយន្ត​រទេះ​ប្រជាពលរដ្ឋ ឲ្យ​ចូល​បង់លុយ​តាមផ្លូវ​ថែមទៀត ។

 

បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូលជជុះ​នោះ នោះទេ ច្បាស់ ជា​គយ​គំរាម​ចាប់ យកទៅ​កន្លែង  ហើយ​ក្នុង​រថយន្ត​និមួយៗ  ត្រូវ​បង់ប្រាក់​ចាប់  ពី៥០០០០រៀល ,ទៅ ២០.០០០០រៀល ,រហូតដល់ ៥០.០០០០រៀល? ,បើ​ប្រជាពលរដ្ឋ​ណា​មិនបាន​បង់លុយ​ឲ្យ មន្ត្រី​គយ​ទាំង​នោះទេ  គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់  ដូចជា,ឥ​វ៉ាន់ បន្លែ ផ្លែឈើ​ទាំងអស់ ហ្នឹង! សុទ្ធតែ​អ ត់​មាន​ពន្ធ ត្រូវតែ​បង់លុយ​ឲ្យ​ទើបបាន​ឲ្យ​រថយន្ត​ទៅ  ហើយ​ប្រជាពលរដ្ឋ​ខ្លះ ទៀត​គាត់​បាន តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួចហើយ  ម៉េច​បានជា​មក​កាក់​តាមផ្លូវ​ទៀត  ។បើទោះបីជា​ប្រជាពលរដ្ឋ ពុំមាន​លុយ​បង់  ហើយ​អង្វរ​យ៉ាងណា ក៏​ក្រុម គយ​មិន ព្រម​ឲ្យ​ដឹក​ទំ និ​ញ​ចេញ ចូល បានឡើយ។

ប្រភព​បាន​បន្ថែម ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ជី​មួយ​កា​រ៉ុង យកទៅ​ចំការ​ក៍បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង២០បាត(ប្រាក់​ថៃ)បាន​គយ​ឲ្យ​ទៅហើយ​ពេលទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បាន​គយ​ទារលុយ បន្ថែមទៀត ដែល​ទង្វើរ បស់ លោក មេ​គយ​រូបនេះ​កំពុង​ជាន់(ក) ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខលំបាក​នឹង​បង្ក​បន្ថែម​ភាពក្រីក្រ នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិនជា​ក្រុមមន្ត្រី​គយ​ដែល​ពុករលួយ​តាំងពី​កូនចៅ​រហូតដល់​មេ​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហាយ ដែល​អាច​ខឹង​គោ​ទៅ​វាយ​រទេះ​ជាក់​ជាមិនខាន  ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក  អ៊ុយ វ៉ិ​ត ប្រធាន​គយ​ប្រចាំ ច្រក​ភ្នំ​ដី (គីឡូ១៣)  ដែល​កំពុង​ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង ពេញបន្ទុក ។
សូម​ជម្រាបជូន​ដែរ​ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ-សង្កាត់​និង​មន្ត្រី រាជកា រកង កម្លាំងប្រដាប់អាវុធ​ក្នុ ង ខេត្តបន្ទាយមានជ័យ សម្តេច តេ​ជោ​ហ៊ុនសែន​បាន ព្រមាន​ផងដែរ ចំពោះ​ការ ដាក់កុង​ត្រូល​ទាំង​ជជុះ​ឬ​មិន​ជជុះ​គឺ ត្រូវ​លុបបំបាត់​ឲ្យ​អស់​រួម ទាំង​ជ ញ្ជី​ង​ថ្លឹង អនាធិបតេយ្យ   អាជ្ញាធរខេត្ត ត្រូវ​ចេះ​ពិនិត្យ​និ ង កែលម្អ​ឡើងវិញ​បើ  មាន​អ្វី​មិនល្អ ឬ​មិន ប្រក្រតី  មន្ត្រីរាជការ និង​កង​ប្រដាប់អាវុធ ។

ទន្ទឹមគ្នា​នោះ​សម្តេច ហ៊ុន សែន  បាន​ជំ រុញ ដល់​មន្ត្រីរាជការ ត្រូវខិតខំ​យកចិត្តទុកដាក់  ដោះស្រាយ​សេវា​តម្រូវ ការចាំបាច់​នានា ជូន​ប្រជា​ពលរ ដ្ឋ ឲ្យ​បាន​ឆាប់រហ័ស  និង​មាន​ប្រសិទ្ធភាព ត្រូវតែ លុបបំបាត់​រាល់ កំហុសឆ្គង​ការ ថ្នាំងថ្នាក់​ភាព អសកម្ម​ទាំងឡាយ ហើយ​ត្រូវខិតខំ​កសាង​អំពើ​ល្អ​ឲ្យ​បាន​ច្រើន មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ និង​ដោះស្រាយ​ទំនាស់ ដីធ្លី​ក្នុង​ខេត្ត នីមួយៗរបស់ខ្លួន​ឲ្យ​បានល្អ​និង​មាន​ប្រសិទ្ធភាព ។ជាង​នោះ​ទៅទៀត​នោះ សម្តេច​តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់​ចេញ​នូវ អភិក្រម សម្រាប់​មន្ត្រី​ទាំង ឡាយ​នៅក្នុង​រា ជ​រដ្ឋាភិបាល នីតិកាល​រដ្ឋ​ស ភា​អាណ​តិ្ត​ទី៥ ឲ្យ​មុជទឹក​ឆ្លុះ កញ្ចក់​ដុស​ក្លែ​ល និង​វះកាត់ ផងដែរ ៕

ពាក់ព័ន្ធ​និង​ករណី​ខាងលើ (គេហទំព័រ , ភី អិល ញូវ  , pl news ) ពុំ​អាច​សុំ​ការ បំភ្លឺ​ពី​លោក  អ៊ុយ វ៉ិ​ត ប្រធាន​គយ​ប្រចាំ ច្រក​ភ្នំ​ដី (គីឡូ១៣)  បានឡើយ​នៅពេលនេះ ។