ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ -បានដឹកនាំប្រតិភូ ជួបសំណេះ សំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ ថៃ នៅលើ ស្ពានមិត្តភាព កម្ពុជា-ថៃ ខ្លងលឹក ..!!

 

 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង ទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ -បានដឹកនាំប្រតិភូ ជួបសំណេះ សំណាល ពង្រឹងសម្ព័ន្ឋមេត្រីភាព ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ ថៃ នៅលើ ស្ពានមិត្តភាព កម្ពុជា-ថៃ ខ្លងលឹក ..!!

ប៉ោយប៉ែត :បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: នារសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចពីប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលបានជួបសម្ដែងការគួរសម និងពិភាក្សា ការងាររាជការរវាងថ្នាក់ដឹកនាំរបស់កងកម្លាំងយោធភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំកងកម្លាំងភូមិភាគទី១ នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំរបស់ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីយើងទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា ។
កន្លងមកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមសហការគ្នាជាបន្តបន្ទាប់ដើម្បីរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍនៅជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត ។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានថៃ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថាប្រទេសថៃមិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សមរង្ស៊ី ប្រើប្រាស់ប្រទេសរបស់ខ្លួនដើម្បីឆ្លងកាត់ឡើយ ហើយរឿងក្រុមពលករនៅ ស្រះកែវ និងនៅទីក្រុងបាងកក ដែលចាំទទួល លោកទណ្ឌិត សមរង្សី ក៏ខ្លួន នឹងទប់ស្កាត់មិនឲ្យកើតមានចលនាណាមួយលើទឹកដីថៃដែរ ។