
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខ ដល់អតីតស្នងការរង ដែលចូលនិវត្តន៍ ក្នុងឱកាស ចូលឆ្នាំឆ្នាំថ្មី ឆ្នាំសកល ២០២៥
ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់ អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ។
ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។
ពិធីនេះគឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និង សុំម្ចាស់ទឹកម្ចាស់ដី ជួយថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសដល់ញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទទួលបាននូវចំណែកបុណ្យកុសលដែលបានធ្វើនាពេលនេះ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់ លោកឳពុក លោកពូ ដែលជា អតីតស្នងការ ស្នងការរង បានអញ្ជើញមក សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ បានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីសម្រេចបាននូវ ជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន និង សូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តសិទ្ធិ សូមជួយតាមថែរក្សា លោកឳពុក លោកពូដែលត្រូវ ជាអតីត ស្នងការ ស្នងការរង ជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាន ជូននូវកន្ត្រក អនុស្សាវរីយ៍ និង ថវិការ ជូនដល់ អតីតស្នងការងដែល បានចូលនិវត្តន៍ ផងដែរ ៕