វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានដឹកនាំកម្លាំងចំនួន៧៨នាក់ គោរពទង់ជាតិ នៅទីបញ្ជាការវរ៨១៥
ថ្ងៃចេញផ្សាយៈ June 24, 2024
ស្រុកម៉ាឡៃ ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានដឹកនាំកម្លាំងចំនួន៧៨នាក់ គោរពទង់ជាតិ នៅទីបញ្ជាការវរ៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំង ដូចខាងក្រោម÷
-ពង្រឹង ត្រួតពិនិត្យកម្លាំងតាមគោលដៅ។
-ពង្រឹងវិន័យដល់កងកម្លាំង និងរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ៕