ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ចំនួន២៥ រូប

 

 

(ដោយ ម៉ែនច័ន្ទដារ៉ា)

ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤
ចំនួន២៥ រូប ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ
ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត
ឯកឧត្តមគណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបីប្រភេទ លោក លោក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក អញ្ជើញចូលរួមនាពេលនេះចំនួន ៥៥០ នាក់
ពិធីនេះធ្វើឡើងនៅសាលប្រជុំ( ធំ ) សាលាខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤។