ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងចុះពិនិត្យមើលទីតាំងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ថ្ងៃចេញផ្សាយៈ May 27, 2024
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រុំ ស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងចុះពិនិត្យមើលនៅទីតាំងភូមិសាស្ត្រ ច្រកទ្វារបឹងត្រកួន ច្រកទ្វារអូរបីជាន់ នៃខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងចូលរួមកិច្ចប្រជុំ និងដឹកនាំកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ដែលបានចូលរួមកម្មវិធីនេះ ប្រកប ដោយសុវត្ថិភាពនិងការទទួលខុសត្រូវ៕