នគរបាលស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជូនដល់សិស្សសាលា នៅអនុវិទ្យាល័យសុភី 

 

 

 

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

 

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ អ៉ឹម សុភារៈ អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានចាត់តាំងលោកវរសេនីយ៍ទោ សាក់ ពិសិដ្ឋ អធិការរង ដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពដល់សិស្សថ្នាក់ទី ៧ ទី៨ ទី៩ នៅក្នុងបរិវេណអនុវិទ្យាល័យសុភី ដែលមានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប២០៥នាក់ ស្រី៩១នាក់។

 

កម្លាំងនគរបាលយើង បានធ្វើការផ្សព្វផ្សាយអំពី ១-គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

២-ផលប៉ះពាល់នៃគ្រឿងញៀន

៣-ច្បាប់ និង ច្បាប់ចរាចរណ៍ផ្លូវគោក

៤-ការបង្ការ ទប់ស្កាត់ បទល្មើសជួញដូរផ្លូវភេទនិងចំណាកស្រុកខុសច្បាប់។

 

គោលបំណងនៃការចុះផ្សព្វផ្សាយនេះ សមត្ថកិច្ចធ្វើឡើង ដើម្បីបញ្ជៀបចំណេះដឹងដល់ពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៍ សិស្សានុសិស្ស សូមគោរពច្បាប់។ ហើយបានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមចូលរួមសហការរាយការណ៍ ក្នុងករណីជួបបទល្មើស ឬមានជនណាបង្កឃាតចលាចលដល់សង្គម ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលា៕