សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម 

 

 

 

(Pl news : 095 94 93 25 (Telegram)ដោយ ៖ លោក សំរិទ្ធ ភារុន )

កោះកុង ÷ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញអធិបតីភាព ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាមហោស្រពខេត្តកោះកុង។

 

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍បញ្ជាក់ថា ÷ សិក្ខាសាលាដែររៀបចំឡើងនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ បានយល់ដឹងអំពីនិតិវិធីនានា ក្នុងការរៀបចំរក្សាទុកដាក់ និងការធ្វើអត្រានុកូដ្ឋាន មានភាពច្បាស់លាស់ និងត្រឹមត្រូវ តាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

 

មានប្រសាសន៍ក្នុងសិក្ខាសាលានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លើកឡើងថា ÷ ការរៀចំសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវខ្លឹមសារនៃច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ហើយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារៈសំខាន់ និងជាកិច្ចអាទិភាពមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ការគ្រប់គ្រងបាននូវប្រព័ន្ធអត្តសញ្ញាណកម្មជាតិ ដែរមានការឆ្លើយតប និងជឿទុកចិត្តបានគឺជាបុរេលក្ខ័ន្តដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូប អោយទទួលបាននូវសិទ្ទិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែរបុគ្គលនោះត្រូវទទួលបាន។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បន្តរថា ÷ ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អោយមានដំណើរការល្អ និងចូករួមចំនែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានភាពប្រសើឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ផងដែរថា  ÷ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងពិភាក្សាទៅលើប្រធានបទ សំខាន់ៗចំនួន៥ រួមមាន៖

– (ទី១) ពិភាក្សាអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ។

– (ទី២) ពិភាក្សាអំពីការចុះបញ្ជីស្នាក់នៅ ។

– (ទី៣) ពិភាក្សាអំពី តួនាទីរបស់វិស័យសុខាភិបាល និងប្រព័ន្ធតភ្ជាប់រវាងសុខាភិបាល និងអត្រានុកូលដ្ឋាន ។

– (ទី៤) ពិភាក្សាអំពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅ ។

– (ទី៥) ពិភាក្សាអំពីតួនាទីរបស់តុលាការ ពាក់ព័ន្ធនឹងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ៕