មេល្បែង បៀរ អាប៉ោង ដុះស្លែ ( ឈ្មោះ ជាង )បើកលេង ដោយសេរី 

 

===

ទីតាំងល្បែងស៊ីសង ; បៀរ, អាប៉ោងខុសច្បាប់ នៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង។, (ជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ) ។

 

តាម ប្រភព ច្បាស់ការ ពី ប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងល្បែងខាងលើ បានប្រាប់ , សារព័ត៌មាន យើងឱ្យដឹងថា ៖ អ្នកបើក ឱ្យលេងល្បែងស៊ីសង បៀរ,.អាប៉ោង .ខាងលើ មាន ឈ្មោះ ជាង កំពុងតែ សប្បាយក្នុងការបង្កើតល្បែង ស៊ីសង ខុសច្បាប់ មិនខ្លាចញញើត នឹងច្បាប់ទាល់តែសោះ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១) ជនណា ដែលចេញមុខការពារ វង់ល្បែងស៊ីសង ឬបនល្បែងស៊ីសង គ្រប់ប្រភេទនៅទីណា ក៏ដោយ ត្រូវ ផ្តន្ទាទោសដាក់គុក( ពី១ឆ្នាំដល់៥ ឆ្នាំ)។

ប្រជាពលរដ្ឋ សូមសំណូមពរ ដល់ សមត្ថកិច្ច ចម្រុះ សូមចាត់ វិធានការបង្ក្រាប ឱ្យបានទាន់ពេលវេលា ដើម្បីរក្សា លក្ខណៈសម្បត្តិទី២ ៖ របស់ គោលនយោបាយ , ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព“គ្មានបទល្មើស ,លួច ឆក់ ប្លន់ អំពើហិង្សា គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ” ជូនប្រជាពលរដ្ឋ ។