ប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង ជនបរទេសអន្ដោប្រវេសន៍ និងបទដ្ឋានច្បាប់ ដល់កម្លាំង នគរបាលក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាល

 

 

 

ភីអិលញូវplnews (Telegram) 095 94 93 25.!!

Facebook.គេហទំព័រ សារព័ត៌មាន ភីអិល ញូវ

===

ខេត្តបន្ទាយមានជ័យ: នៅថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តម សេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារ អន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ បានអញ្ជើញចូលរួម ប្រជុំផ្សព្វផ្សាយ ការងារ គ្រប់គ្រងជនបរទេសអន្ដោប្រវេសន៍ និង បទដ្ឋានច្បាប់ ដល់កម្លាំងនគរបាល នៅ ស្នងការដ្ឋាននគរបាលខេត្ត។

ពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋាន​ អន្តោប្រវេសន៍ និង សហការី ។

 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយស្តីពី ការងារគ្រប់គ្រងជនបរទេសអន្ដោប្រវេសន៍ និង សេចក្តីណែនាំ រំលឹកអំពី កាផ្តល់ អត្រានីកូលដ្ឋាន សម្រាប់ជនបរទេស អន្តោប្រវេសន៍ ដែលមានប្រកាស នុិង ប័ណ្ណស្នាក់ នៅអចិន្ត្រៃ ដល់កម្លាំងជំនាញ កម្លាំងគ្រប់ផ្នែកពាក់ ព័ន្ធ មានការចូលរួម ដោយ លោកនាយការិយាល័យគ្រប់គ្រង ជនបរទេស និងលោក នាយការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី កម្លាំង អធិការដ្ឋានគរបាលក្រុង-ស្រុកទាំង៩ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ឲ្យយល់ច្បាស់ ពីនីតិវិធី ងាយស្រួលក្នុង ការអនុវត្តន៍ ការងារប្រចាំថ្ងៃ៕