ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង គណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

 

 

 

(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

 

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងសំណើរបស់សមាគម ក្នុងការស្នើសុំអនុសាសន៍ណែនាំបន្ថែមពីលោករដ្ឋមន្ត្រី ដើម្បីបានជាការតម្រង់ទិស ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហការរវាងវិស័យរដ្ឋ និងផ្នែកឯកជន ជាពិសេសវិស័យដែលមានការពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅផ្តល់ទំនុកចិត្ត និងកៀរគរការវិនិយោគបន្ថែមទៀត៕