កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានចុះបង្ក្រាប ទី តាំងជួញដូរ និង ចែកចាយ ២ កន្លែង ៖ ឃាត់ខ្លួនមនុស្ស បាន១៣នាក់ , និងគ្រឿងញៀន ២៥ ថង់ធំ និង ថង់តូច !!

 

 

 

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយ២កន្លែង ៖ ឃាត់ខ្លួនបាន១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត បន្ទាយ មានជ័យ។

ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បជ បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែង ៖ ឃាត់ចំនួន១៣នាក់, ក្នុង មាន២នាក់ស្រី ម្នាក់ជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២១ថង់។លោកបានបញ្ជាក់ថា ៖បង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត

ដកហូតរត្ថុតាងគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា២ថង់ធំ និងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ និងឃាត់ខ្លួន អ្នកប្រើប្រាស់ចំនួន៥នាក់ ក្នុងនោះស្រីម្នាក់និងទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា ដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំនិង២១ថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឃាត់ខ្លួនប្រើប្រាស់ចំនួន៨នាក់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយឃាត់ជនសង្ស័យប្រុស.ស្រី១៣នាក់និងគ្រឿងញៀន ២៥ថង់មាន៤ថង់ធំនិង២១ថង់តូច, ត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរ ; និងតាមចម្លើយសារភាពមាន២នាក់ ជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀននិង១១នាក់ ជាអ្នកប្រើប្រាស់គ្រឿងញៀន ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់ផងដែរ ។