សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរី បើកដៃឲ្យមេឈ្មួញឈើ ឈ្មោះ ម៉ាប់, សម្រុកដឹកឈើចេញទៅលក់ នៅ ឯប្រទេសវៀតណាម តាមច្រកដាក់ដាំ ,តាមតែអំពើចិត្ត  !!

 

 

ខេត្តមណ្ឌលគិរី៖ តាមប្រភព​ព័ត៌មាន មន្ត្រីដែលធ្វើការ នៅក្នុងសាលា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ៖ ក្នុងរយៈដើម ខែមិថុនាឆ្នាំ​២០១៩នេះ មេឈ្មួញឈើ ឈ្មោះម៉ាប់ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​​តាមរថយន្តសាំយ៉ុង ចេញទៅប្រទេសវៀតណាម តាម ច្រកដាក់ដាំ តាមតែអំពើចិត្ត។

ប្រភពខាងលើបានបន្តទៀតថា ៖ មេឈ្មួញឈើឈ្មោះ ម៉ាប់ បានប្រើរថយន្តសាំយ៉ុង ដើម្បី ធ្វើការដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំដែលមានចំនួនរាប់សិបគ្រឿងក្នុង០១យប់ៗ។

,មិនតែប៉ុណ្ណោះមេឈ្មួញឈើឈ្មោះម៉ាប់នេះ មានជំនាញពូ កែខាងរត់ការបង់ប្រាក់ ឲ្យ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរីទាំងមូលដើម្បីឲ្យក្បួនរថយន្តរបស់ខ្លួនដំណើរការទៅបានដោយរលូន។

ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា ៖ ដោយសារតែមេឈ្មួញឈើ ឈ្មោះ ម៉ាប់ ,ហ៊ានចេញមុខរត់ការនិងដឹកជញ្ជូនឈើបែបនេះបានគឺដោយសារមានខ្នងបង្អែកដ៏រឹងមាំដែលធ្វើការនៅក្នុងសាលាខេត្តមណ្ឌលគិរីទើបធ្វើឱ្យមេឈ្មួញឈើឈ្មោះ ម៉ាប់ ដំណើរការទៅបានយ៉ាងដោយរលូន។

ពាក់ព័ន្ធនិងការលើកឡើងដែលថាឈ្មោះ ម៉ាប់, មានក្នុងបង្អែកដ៏រឹង មាំដែលធ្វើការនៅ ក្នុងសាលាខេត្តមណ្ឌលគិរីចាំជួយជ្រោមជ្រែងក្បួនឈើដ៏ធំដែលឈ្មួញយកចេញទៅលក់នៅឯប្រទេសយួនតាមច្រកដាក់ដាំយ៉ាងអនាធិបតេយ្យបំផុតនោះ( គេហទំព័រសារព័ត៌មាន, ភី .អិល .ញូវ .PL. NEWS.), យើងខ្ញុំ បានទាក់ទងទៅ  ឯកឧត្តម ស្វាយសំអ៊ាង អភិបាល ខេត្តមណ្ឌលគីរី តាមទូរស័ព្ទ សុំ ការ បំភ្លឺ មិនបានឡើយនៅពេលនេះ  ..?

សូមរំលឹកផងដែរថាកន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជា ៖ ដ៏តឹងរឹងទៅលើ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ដូចជាអភិបាលខេត្តមណ្ឌលគីរី គឺធ្វើយ៉ាងណាទប់ស្កាត់បទល្មើសព្រៃឈើដែលកើតមានឡើងឱ្យបានស៊ីជម្រៅដើម្បីស្របទៅតាមគោលនយោបាយរបស់ រដ្ឋាភិបាល

ប៉ុន្តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋបានសង្កេតឃើញថាបទល្មើសព្រៃឈើនៅតែបន្តកើតមានច្រើនបែបរូបភាព កើតមានយ៉ាងពេញបន្ទុកដដែល ផងដែរ ៕