កិច្ចប្រជុំពិភាក្សា ស្តីពីការចុះពិនិត្យផ្ទៀងផ្ទាត់ និងអធិការកិច្ច ផ្នែកព្រៃលិចទឹក និងព្រៃលិចតំបន់ ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ

 

 

 

ភីអិលញូវplnews(Telegram) 095949325.!!

បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត  និង ឯកឧត្ដម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប និងជាតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក  និងព្រៃលិចទឹក តំបន់ទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលបានកាត់ឆ្វៀលកន្លងមក។

កិច្ចប្រជុំពិភាក្សានាពេលនេះមានការអញ្ជើញចូលរួមឯកឧត្តមគណៈប្រតិភូអមដំណើរ លោកលោកស្រី មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

 

កិច្ចពិភាក្សានេះធ្វើនៅសាលប្រជុំ (ខ) រដ្ឋបាលសាលាខេត្ត

ព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

បន្ទាយមានជ័យថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

( អត្ថបទ៖ដោយ លោក ម៉ែន ច័ន្ទដារ៉ាសារព័ត៌មានអប្សរា ).!!