ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ទោស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង សហការី បានជួបសម្ដែងការគួរសម រំលឹកខួបលេីកទី៧០ នៃទំនាក់ទងការទូតកម្ពុជា-ជប៉ុន
ខេត្តបន្ទាយមានជ័យ ; នៅថ្ងៃសុក្រ ៤កេីត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ទោស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង សហការី បានជួបសម្ដែងការគួរសម រំលឹកខួបលេីកទី៧០ នៃទំនាក់ទងការទូតកម្ពុជា-ជប៉ុន
សមាសភាពចូលរួមដោយលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូត/អនុប្រធានបេសកកម្មការទូតស្ថានទូតជប៉ុន, លោក សាតូ ខេអ៉ិឈិ លេខាទី១ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម, លោកស៊ុន សុភារ៉ា អ្នកឯកទេស ប្រចាំផ្នែកសេដ្ឋកិច្ច និងជំនួយODA, និងលោក កាវ៉ាងុជិ ម៉ាសាគិ ប្រធាននៃការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប ។
-ជំនួបសម្ដែងការគួរសម ប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល រាក់ទាក់ និង បានរំលឹកពី សក្តានុពល ក្នុងខេត្ត ជាពិសេស ដូចជាក្រុងប៉ោយប៉ែត ពី ការអភិវឌ្ឍន៏ និងការរី ក ចម្រើនយ៉ាងលឿនគួរឲ្យគត់សម្គាល់ ។