សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងធ្វើឲ្យសាលារដ្ឋ មានគុណភាពកាន់តែល្អ
ថ្ងៃចេញផ្សាយៈ October 5, 2023
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានឹងធ្វើឲ្យសាលារដ្ឋ ទាំងអស់ទូទាំងប្រទេសមានគុណភាពល្អ ដោយមិនចាំបាច់ឱ្យឪពុកម្ដាយមានការពិបាកក្នុងការស្វែងរកសាលាមានគុណភាពដល់កូនរបស់ពួកគេនោះទេ។
ថ្លែងនៅក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្រោមការដឹកនាំរបស់សម្ដេចការពង្រឹងគុណភាពអប់រំគឺជាកត្តាសំខាន់។
សម្ដេចថានៅក្នុងអាណត្តិនេះ ឬអាណត្តិមួយទៀត សម្ដេច នឹង ធ្វើឲ្យគុណភាពសាលារដ្ឋគឺជាគុណភាពអប់រំមួយដែលមានគុណភាពខ្ពស់។
ជាមួយគ្នានៅ សម្ដេច ក៏បានផ្ដល់ជាគំនិតថាដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍ មានធនធានដែលមានគុណភាព ការអប់រំពីថ្នាក់មូលដ្ឋានពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គឺជាកត្តាដែលសំខាន់បំផុត៕