កម្លាំងប៉ុស្តិ៍ក្បាលស្ពាន ចំណុះ ឲ្យ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨៩១ ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាម ព្រំដែន _កម្ពុជា _ថៃ

 

 

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ នេះ នៅវេលាម៉ោង ០៨និង១០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ , នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលទិស ប៉ុស្តិ៍ក្បាលស្ពាន ។

 

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានចាត់តាំង លោកអនុសេនីយ៍ទោ ឆុង ប៊ុនហេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន ០៦ នាក់ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតនេះដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ ថៃ ,នៅក្នុងភូមិសាស្រ្ត( ប៉ុស្តិ៍ក្បាលស្ពាន ) ពីភូមិក្បាលកោះ ដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោកអនុសេនីយ៍ទោ ឆុង ប៊ុនហេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ បន្តចុះធ្វើការត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ផងដែរ ។

 

សូមបញ្ជាក់៖ លោកអនុសេនីយ៍ទោ ឆុង ប៊ុនហេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធបាន ចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការល្បាត ឃើញថាគ្មាន អ្វី ខុសប្លែក និង ប្រែប្រួលនោះទេ ។