
គណបក្សប្រជាជនកម្ពុជា គណៈកម្មការគណបក្សខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសារុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣
(ដោយ : លោក ម៉ែន ច័ន្ទដារ៉ា ).!!
បន្ទាយមានជ័យ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអាចិន្ត្រៃគណៈកម្មការ កណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ
នៅក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម អ៊ុំរា ត្រី ប្រធានគណៈកម្មការខេត្ត បានអានរបាយការណ៍បូកសរុបលទ្ធផលការងារបោះឆ្នោត និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីផែនការរួមបោះឆ្នោតទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់គណៈកម្មការ កណ្ដាល កិច្ចប្រជុំនេះ
មានអ្នក់ចូលរួម ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត គណៈកម្មាធិការខេត្ត គណៈកម្មការបក្សមូលដ្ឋានសាខាបក្ស មន្ទីរ អង្គភាព ប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក ក្រុង អនុប្រធានការិយាល័យ នាយករដ្ឋបាល ស្រុក ក្រុង លោកប្រធាន អនុប្រធានបក្ស មេឃុំ សង្កាត់ យុវជនគណបក្សខេត្ត ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត ក្រុមការងារយុវជន ស.ស.យក ខេត្ត យុវនិស្សិតខេត្តបន្ទាយមានជ័យ ចំនួន ១២៥៤ នាក់
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣។