នៅការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីប្រជុំ ត្រួតពិនិត្យសម្របសម្រួលការងារជំនាញរបស់នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និង ផ្តល់សម្ភារៈបច្ចេកទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស

 

 

 

 

#ភីអិលញូវplnews(Telegram) 095949325.!!

 

ខេត្តបន្ទាយមានជ័យ ; នៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤.៣០នាទី នៅការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីប្រជុំ ត្រួតពិនិត្យសម្របសម្រួលការងារជំនាញរបស់នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និង ផ្តល់សម្ភារៈបច្ចេកទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត និងសមាសភាពចូលរួមមាន៖

១.លោកឧត្តមសេនីយ៍ទោ ឡឹក សុធា អនុប្រធាននាយកដ្ឋាន

២.លោកឧត្តមសេនីយ៍ទោ ប៉ា សំម៉ារឌី អនុប្រធាននាយកដ្ឋាន

៣.លោកឧត្តមសេនីយ៍ត្រី តូង ឆុង អនុប្រធាននាយកដ្ឋាន

៤.លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ

៥.លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរង ទទួលដឹងនាំការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ

៦.លោកវសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យនគរបាលបបច្ចេកទេស និង វិទ្យាសាស្រ្ត ព្រមទាំងសហការី

-នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ផ្ដល់ឧបករណ៍សម្ភារៈបច្ចេកទេស បម្រើឲ្យការងារជំនាញ សម្រាប់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំនួន ១៤មុខមាន៖

១.ខោអាវការពារជាតិពុល ០៥កំប្លេ

២.ខោអាវឈុតនគរបាលបច្ចេកទេស ០៥កំប្លេ

៣.ស្រោមស្បែកជើងការពារ ០៥គូ

៤.ស្រោមមួកការពារក្បាល ០៥ដុំ

៥.អាវយឺតនគរបាលជាតិ ០៣អាវ

៦.ស្បែកជើងកវែង ០៥គូ

៧.វ៉ែនតាការពារភ្នែក ០៥

៨. ម៉ាស់ N95 ០៥ប្រអប់

០៩.ខ្សែក្រវ៉ាត់សាន់តេរ៉ុង ០៥ខ្សែ

១០.មួកប៉េរ៉េ ០៥មួក

១១.ពិលមានមុខងារច្រើន ០៥គ្រឿង

១២.ខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុ ៥៨ដុំ

១៣.ខ្សែក្រវ៉ាត់នគរបាលជាតិ ០៥ខ្សែ

១៤.លេខសម្គាល់វត្ថុតាង (១-១៩) ០១ដុំ។