អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ទៅ ក្នុងបរិយាកាសសប្បាយរីករាយ មិត្តភាព សាមគ្គីភាព និងមោទនភាពជាតិ

 

 

 

#ភីអិលញូវplnews(Telegram) 095949325.!!

 

រយៈពេល ១២ ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង ៧ ថ្ងៃ នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ទៅ ក្នុងបរិយាកាសសប្បាយរីករាយ មិត្តភាព សាមគ្គីភាព និងមោទនភាពជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈសម្រែកហ៊ោកញ្ជ្រៀវ និងស្នាមញញឹម ប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់ពីសំណាក់កីឡករ កីឡាការិនី និងប្រជាពលរដ្ឋទូទៅដែលជាអ្នកគាំទ្រយ៉ាងច្រើនកុះករ។ លើសពីនេះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសដែលចូលរួមទាំងអស់ ដែលយើងបានទទួលតាមរយៈ កាយវិការ ស្នាមញញឹម សារថ្លែងអំណរគុណ និងចម្រៀងអរគុណកម្ពុជា។

 

សម្រាប់កីឡាករ កីឡាការិនីគ្រប់ៗរូប អ្នកគឺជាអ្នកប្រយុទ្ធដ៏អង់អាចនៅលើទីលានប្រកួត ដែលបានតស៊ូ ពុះពារយ៉ាងមោះមុត ក្នុងគោលដៅតែមួយគត់​ គឺដណ្តើមយកជ័យជំនះ។ ទោះបីលទ្ធផលយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា នៅតែគាំទ្រ លើកទឹកចិត្ត និងជឿជាក់លើអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាជាមោទនភាពនៃកីឡាកម្ពុជា។

 

សម្រាប់ប្រជាពលរដ្ឋកម្ពុជា អ្នកទាំងអស់គ្នាពិតជាបានបង្ហាញនូវស្មារតីគាំទ្រយ៉ាងខ្លាំងក្លាចំពោះកីឡាករ កីឡាការិនីរបស់យើងគ្រប់រូប មិនថា យើងទទួលបានជ័យជំនះ ឬមិនទទួលបានជ័យជំនះនោះទេ។ សម្រែកហ៊ោកញ្រ្ជៀវឥតដាច់ និងការលើកទង់ជាតិគ្រវីយ៉ាងស្វាហាប់គឺជាកម្លាំងចិត្តដ៏មហិមាក្នុងការជំរុញស្មារតី និងការប្តេជ្ញាចិត្តរបស់កីឡាករ កីឡាការិនីរបស់យើងក្នុងការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តដណ្តើមយកជ័យជំនះ។

#កីឡារស់ក្នុងសន្តិភាព