ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាមបាននាំយក នូវអំណោយដ៏ថ្លៃថ្លា ទៅចែកជូនដល់ សមាជិក ដែលចូលរួម ចំនួន៦២៥២នាក់

 

 

 

#ភីអិលញូវ plnews (Telegram) 095949325.!!

 

រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣

ពិធីសំណេះសំណាលជាមួយសាខាបក្ស ក្រុមបក្ស និងបញ្ជូលសមាជិកបក្សគណបក្សប្រជាជនកម្ពុជា មកពីឃុំកោះរកា និងឃុំកោះទន្ទឹម ឃុំអំពិល កៀនជ្រៃ រអាង ទ្រាន និងឃុំរំចេក ក្នុងស្រុកកំពង់សៀមសរុបចំនួន ៦២៥២នាក់ ស្រី៣៧៦២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម

សូមបញ្ជាក់ផងដែរថាការរៀបចំពិធីបញ្ចូលសមាជិកគណបក្សថ្មី មានចំនួន ៤៣១៥នាក់ ស្រី ២៧៤៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

 

ជាមួយគ្នាក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន

បានមានមតិផ្តាំផ្ញើ សាកសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកចូលរួមចំនួន ៦២៥២នាក់ ស្រី៣៧៦២នាក់ ដោយឡែកសមាជិកបក្សទើបបញ្ចូលថ្មី ៤៣១៥នាក់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គីជាកាសម្រេចចិត្តដ៍ត្រឹមត្រូវ ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងគោលនយោបាយច្បាស់លាស់ក្នុងការងារកសាងជាតិ។

 

ក្នុងនោះដែរ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាមបាននាំយកនូវអំណោយដ៏ថ្លៃថ្លា ទៅចែកជូនដល់សមាជិកដែលចូលរួម ចំនួន៦២៥២នាក់ ទទួលបានថវិកា ម្នាក់២ម៉ឺនរៀល សរុបថវិកា ១២៥.០៤០.០០០រៀល ជាមួយគ្នានោះដែរ ឯកឧត្តម វេង សាខុនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រគេនបច្ច័យសម្រាប់កសាងព្រះវិហារនៅវត្ត គង់វង្សរង្សីកោះកុកគង់វង្សនូវថវិកាចំនួន ១លានរៀល និងផ្តល់អំណោយដល់ឃុំសរុប១០លានរៀល ផងដែរ៕