ថ្ងៃនេះ , លោកអនុសេនីយ៍ឯក វ៉ែន យ៉ាវ ចុះធ្វើការដើរល្បាតត្រួតពិនិត្យ ដើម្បីរក្សាការពារសន្តិសុខជូន ប្រជាពលរដ្ឋរស់នៅតាមខ្សែ បន្ទាត់ព្រំដែន ..!!

 

 

#ភីអិលញូវplnews(Telegram) 095949325

ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨និង ២០ នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ចាត់តាំងដឹកនាំកម្លាំងដោយ លោកអនុសេនីយ៍ឯក វ៉ែន យ៉ាវ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ ៨៩១ ដឹកនាំកម្លាំង០៦ នាក់ប្រដាប់ដោយអាវុធចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក វ៉ែន យ៉ាវ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ដឹកនាំកម្លាំងបន្តចុះពិនិត្យតាមបណ្តាគោលដៅ ឈរជើង របស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទលួចឆ្លងដែនដោយខុសច្បាប់ ។

សូមបញ្ជាក់លោកអនុសេនីយ៍ឯក វ៉ែន យ៉ាវ នាយរងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងចំនួន០៦នាក់ ប្រដាប់ដោយអាវុធបានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងឃើញថាគ្មាន អ្វីប្រែប្រួលនោះឡើយ៕