ឯកឧត្ដមអ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាដល់កងកម្លាំងចំណុះខេត្តចេញទប់ស្កាត់ការទន្ទ្រានដីសាធារណៈរបស់រដ្ឋ

 

 

 

#ភីអិលញូវ plnews (Telegram) 095949325.!!

ការដាក់ចេញបទបញ្ជានេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលា ខេត្តបន្ទាយមានជ័ បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

 

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានដាក់បទបញ្ជាណែនាំដល់គ្រប់កងកម្លាំងពាក់ព័ន្ធអភិបាលក្រុង-ស្រុក ទាំងអស់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវសកម្មភាពនៃការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដេីម្បីយកមកអនុវត្តតាមវិធានការភ្លាមៗដោយគ្មានការលើកលែង បេីទោះបីមានបុណ្យសក្ដិធំប៉ុណ្ណាក៏ដោយ ត្រូវតែអនុវត្តដោយគ្មានការលេីកលែង ក៏ដូចជាបទល្មេីសផ្សេងៗ។

 

សូមបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិង អភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឱ្យចាត់វិធានការ ជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះសម្ដេចថា យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ។

 

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះដែរ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕