លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ដឹកនាំកំលាំងនគរបាល ចុះ បង្ក្រាបក្រុមក្មេងទំនើង( ១១នាក់ )ករណីហឹង្សារដោយចេតនានិងខូចខាត ហើយតែងតែបង្កអសន្តិសុខនៅក្រុងសិរីសោភ័ណ.!!

 

 

 

#ភីអិលញូវ plnews (Telegram) 095949325.!!

(យកព័ត៌មាន: ដោយ ,លោក ម៉ែន ច័ន្ទដារ៉ា).!!

ខេត្តបន្ទាយមានជ័យ : ករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាត ដែលអុកឡុក បំផ្លាញផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្រុងសិរីសោភ័ណ ត្រូវបាននគរបាលក្រុងសិរីសោភ័ណបានបង្ក្រាប ។

យោងបទបញ្ជារនិងការណែនាំរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ខែសភាឆ្នាំ២០២៣ ត្រូវកំណត់លក្ខណ:វិនិច្ឆ័យ ដើម្បីកសាងសំណុំរឿងបញ្ជូននិងធ្វើកំណត់ហេតុកិច្ចសន្យាអោយឪពុកម្តាយ ឬអាណាព្យាបាលធានាយកទៅអប់រំ កែលម្អ។

 

លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងថា : កាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង១៦នាទីយប់.នៅចំណុចតូបលក់ចាបហ៊ួយមួយស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលមានក្រុមក្មេងស្ទាវ២ក្រុមបង្កហេតុ។

ក្នុងនោះក្រុមទី១ ជនរងគ្រោះមានគ្នា៥នាក់។

 

១/ឈ្មោះ សមុទ្យ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ។២/ឈ្មោះ រដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង។ ៣/ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា។

៤/ឈ្មោះ រតនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា។និង ៥/ឈ្មោះ ឆាត សៀវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គល បូរី។

លោកវរសេនីយ៍ស៊ី ឌី បានបន្តថា : ឯក្រុមទី២ មានជនបង្ករមានគ្នា១០នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម៥គ្រឿង ម៉ាកស្កុបពីរ ១គ្រឿង ពណ៌ខៀវ ។

លោកបន្តថា ក្នុងចំណោមជនបង្ករ ជនរងគ្រោះខ្លះថា មិនស្គាល់ឈ្មោះទេ ។ គឺចំណាំតែម៉ូតូស្កុបពីពណ៌ខៀវ ។រួចមកក្រុមទី២ បានជិះម៉ូតូមកដល់តូបលក់ចាប់ហ៊ួយ ក៏ធ្វើសកម្មភាពកាន់កាំបិតកែឆ្នៃ(ដូចកាំបិតគួនអុី ក្នុងរឿងសាមកុករបស់ចិន ) ដេញកាប់ និងយកដុំថ្មគប់ទៅលើក្រុមទី១ ។

គឺកាប់ចំត្រូវដៃខាងឆ្វេង ជនរងគ្រោះឈ្មោះ សមុទ្រភេទប្រុស និងកាប់កំទេចម៉ូតូខូចខាតអស់ចំនួន ៣គ្រឿង ។

តមក ជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្ដភាពកម្ពុជា ជប៉ុន- មង្គលបូរី ។

ចំណែកម៉ូតូខាងជនរងគ្រោះ១គ្រឿង ត្រូវសមត្ថកិច្ច យករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរអំបិល។

 

លោកវរសេនីយ៍ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៥ខែឧសភាថា: ក្រោយពីទទួលបានព៌ត័មាន នៅព្រឹកឡើងថ្ងៃ២៤ខែឆ្នាំដ៏ដែលវេលាម៉ោង៨និង១៥នាទី កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាសង្ស័យខាងលើហើយបាននាំខ្លួនជនសង្ស័យចំនួន១១នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មានឈ្មោះដូចខាងក្រោម÷

ទី១-ឈ្មោះឡន ជីឡុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិលបក្ខពួក ។

ទី២-ឈ្មោះសម្ភស្ស ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិពីរ សង្កាត់កំពង់ស្វាយបក្សពួកមានកាំបិត តែមិនបានចុះកាប់ ។

ទី៣-ឈ្មោះញែប ឡុងហេង ភេទប្រុស អាយុ១៧ឆ្នាំ ភូមិសូភី សង្កាត់កំពង់ស្វាយ ជនដៃដល់មានកាំបិត ។

ទី៤-ឈ្មោះពេញ នរៈសត្យា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ជាបក្ខពួក ។

ទី៥-ឈ្មោះខន រតនា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ(បក្សពួក)មុខសញ្ញាចាស់។

ទី៦-ឈ្មោះខន សិរីឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាកក្សពួក (មុខសញ្ញាចាស់) ។

ទី៧-ឈ្មោះយាន គារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាបក្សពួក។

ទី៨-ឈ្មោះធឿន ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយជាបក្សពួក។

ទី៩-ឈ្មោះប៊ុឡា ផានិត ភេទប្រុសអាយុ១៥ឆ្នាំ ភូមិសូភី សង្កាត់កំពង់ស្វាយ ជាបក្សពួក។

ទី១០,ឈ្មោះជូ បញ្ចះបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោរដ្ឋានសង្កាត់អូរអំបិល ជាបក្សពួក (មុខសញ្ញាចាស់)។

និងទី១១-ឈ្មោះភាព ពីនធុក ភេទប្រុសអាយុ១៥ឆ្នាំ ភូមិបី សង្កាត់ព្រះពន្លាជាបក្សពួក ។

 

ចំណែកជនសង្ស័យអោយដឹងថា : ពួកខ្លួនទាំង១១នាក់ពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតមែន ព្រោះមា គំនុំនិងមានទំនាស់ជាក់ស្តែងពេលនៅទើសមុខ ។

 

សមត្ថកិច្ចបានស្នើរសុំគោលការណ៍ឃាត់ខ្លួន សួរចម្លើយនិងកសាងសំណុំរឿងមួយចំនួនឬធ្វើកិច្ចសន្យាមួយចំនួនដើម្បីអនុវត្តតាមនីតិវិធី៕