កម្ពុជា វៀតណាម និងថៃ កំពុងប្រជែងគ្នាជាប្រទេសដែលដណ្ដើមមេដាយមាសស៊ីហ្គេម២០២៣ ច្រើនបំផុត

 

 

ភ្នំពេញ៖ ប្រទេសជាប់ព្រំប្រទល់គ្នា៣ គឺកម្ពុជា វៀតណាម និងថៃ កំពុងប្រជែងគ្នាជាប្រទេសដែលដណ្ដើមមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ ច្រើនបំផុត។

 

គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភានេះប្រទេសវៀតណាមឈរលំដាប់ទី១ ដែលទទួលមេដាយមាស៥៨ ខណៈប្រទេសកម្ពុជាឈរលេខ២ ដែលទទួលបានមេដាយមាស៥៦ តាមពីក្រោយដោយប្រទេថៃដែលបានមេដាយមាស៥៤មេដាយ។

 

ចំពោះចំនួនសរុបនៃមេដាយវិញប្រទេសវៀតណាមបានរហូត១៨៦មេដាយ ប្រទេសកម្ពុជាបាន១៥៥មេដាយ និងប្រទេសថៃ១៥១មេដាយ។

 

ប្រទេសដែលទទួលមេដាយតិចជាងគេមានដូចជាប្រទេសឡាវទទួលបានមេដាយ៥៩ ប្រទេសព្រុយនេទទួលបាន៦មេដាយ និងទីម័រខាងកើតទទួលបាន២មេដាយ៕