ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភស័ង្កសី សម្រាប់ជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការស្តីទី កងការពារព្រំដែនលេខ៥០៣ បានដឹកនាំកម្លាំងអន្តរាគមន៍ ទៅរុះរើ ជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី ដើម្បីចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗមានផ្ទះស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរអាជ្ញាធរមូលដ្ឋានដែនដី និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា៕