កាស៊ី​ណូ អន្លង់ជ្រៃ ៖ ​បើកលេ​ង ប​ញ្ជល់មាន់​,អាប៉ោង ,និ​ង យូរគី​, ឱ្យ ពល​រដ្ឋខ្មែ​រ ចូលលេ​​ង ម៉ា​សេ​រី..!!

 

 

ខេត្តត្បូងឃ្មុំ  ៖ បើតាមសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ បាននិយាយតៗ គ្នា ថា ៖ ថ្មីៗនេះ កាស៊ីណូអន្លង់ជ្រៃ​ បានដំណើរការបើកលេង ល្បែងស៊ីសង ខ្នាតធំរួមមានបញ្ជល់មាន់  អាប៉ោង និងយូរគីដោយសេរី ។ ទីតាំងនេះ ស្ថិតនៅចំណុចខាងក្រោយផ្ទះសំណាក់ភូមិយើង  ស្ថិតក្នុង ភូមិអន្លង់់ជ្រៃ ឃុំកក់ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ។

អ្នកចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរ មកពីក្នុងភូមិ -ស្រុក-ខេត្ត និងបណ្តា  ខេត្ត-រាជធានី សម្រុកចូលលេង ដូចទឹក កំពុង បាក់ទំនប់ ចាប់ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់ ,លានរៀល បើ ដុល្លារ , វិញចាប់ពីថ្នាក់ពាន់ រហូតម៉ឺនសែនដុល្លារ, ក៍មានដែរ  ។

ការកត់សម្គាល់ឃើញទៀតថា  គ្មានការត្រួតពិនិត្យត្រឹមត្រូវតាម ច្បាប់អនុញ្ញាតទេ ពោលគឺទាំ ងស មត្ថកិ ច្ចមូលដ្ឋានទាំងអាជ្ញាធរខេត្ត  ។

បច្ចុប្បន្នទីតាំងនេះកំពុងដំណើ រការយ៉ាងរលូនជាទីបំផុត និងកំពុងពង្វក់អ្នកចូល លេងឲ្យប្រព្រឹត្តផ្ទុ យភូមិ-ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។

ប្រភព​ពី ប្រជាពលរដ្ឋរស់ភូមិអន្លង់់ជ្រៃ បានឲ្យដឹងថា ៖ តាមទម្លាប់រៀងរាល់ថ្ងៃពុ ធ និងថ្ងៃសៅរ៍ អ្នកយកមាន់មកបញ្ជល់ភា គច្រើន លើ សលុប គឺជាពលរដ្ឋខ្មែរ ខ្លះជិះម៉ូតូ  និងខ្លះជិះរថយន្ត បានធ្វើដំណើរ មកកាន់ទីតាំងខាងលើនេះ ដើម្បលេ ងល្បែង ចាក់ភ្នាល់  ដាក់លុយ រហូតគេបានដឹងថា ភ្នាល់រាប់រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ ។

ពួកគាត់បន្តថាទីតាំងនេះ លាក់ភ្នែកមហាជនមិនបានទេ ដោយសារតែ ទម្លាប់អ្នកលេងចាំបាច់ ត្រូវតែបញ្ចេញ សំឡេងហ៊ោកញ្ជ្រៀវ  លាន់ឮទ្រហឹងអឺងកង ប៉ុន្តែសន្តិសុខ ល្អណាស់ ព្រោះតែ ទីតាំងមួយនេះហ៊ុំព័ទ្ធដោយរ នាំងការពា រយ៉ាងមាំ តាមរយៈអ្នកមានលុយ មានអំណាច អ្នកធំ ឈរនៅពីក្រោយខ្នង ហើយមិនប៉ាច់ឆ្ងល់ថា ម៉េចបានជា សមត្ថកិច្ចន គរបាលប៉ុស្តិ៍  អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំ  ឬខ្លាច ឬ . ព្រោះតែជាឆ្នាំងបាយ .។

ប្រភពដដែល  លើកឡើង ឲ្យប្រជាពលរដ្ឋ ៖ រំពឹងអ្វី  បើ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំកក់ ,ក៏បានបញ្ជាក់ថា ប៉ុស្តិ៍ក៏បានដឹងថា  ៖ មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍ មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់ ។

ពួកគាត់អះអាងថា  មួយរយៈនេះ អំពើចោរលួច ចោរឆក់  កំពុងបំភិតបំភ័យសុវត្ថិភាព និងដំណេក ពួកគាត់ អាចដោយសារទីតាំងបើកលេងល្បែងភ្នា ល់ដាក់លុយយ៉ាង ច្រើនៗខាងលើនេះ ក៏អាចថាបាន ។

ប្រភពព័ត៌មាន បានបន្តរថា ៖ កាស៊ីណូ  ឃីងរូស្ទ័រ ៖កាបើកល្បែង នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបើមិនឲ្យខ្មែរចូល លេងទេ ,បានអីបង់ព័ន្ធជូនរដ្ឋ សូម្បីតែកាស៊ីណូ ណាហ្គា នៅភ្នំពេញ ក៏ មានខ្មែរចូលលេងដែរ ។

ប្រភព​ពី អ្នកញៀនល្បែង ៖ ល្បែងភ្នាល់បាន បញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណូអន្លង់ជ្រៃ មានច្បាប់ អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរចូលលេងទេ ,ស.ជ.ណ ក៏បានចេញ សេចក្តីប្រកាសដែរ ។

 

ពាក់ព័ន្ធ និង បនល្បែង ខាងលើ ៖  ( អង្គភាព .គេហទំព័រ.សារព័ត៌មាន . ភី ,អិល ,ញូវ ./ .PL NEWS ). យើងខ្ញុំ មិនអាច​សុំ​ការពន្យល់​និង​ ដើម្បី សុំការបំភ្លឺ ពី ,នគរបាលប៉ុស្តិ៍ និង  អធិការ និង  ស្នងការ ខេត្ត និង កងរាជអាវុធហត្ថ ខេត្ត បានឡើយ នៅពេលនេះ …..?។​