លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាន អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ (ថ្មី)

 

 

ខេត្តត្បូងឃ្មុំ) នៅព្រឹកថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាន អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ត្រូវបានផ្លាស់ប្តូរមុខតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទៅជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំជំនួសវិញ

ពិធីនេះប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស