ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ (ថ្មូី)!

 

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត។

អភិបាលរងខេត្តទាំង៥ រូបនោះរួមមាន៖
ទី១៖លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើងជាអភិបាលរងខេត្ត
ទី២៖ លោក ប្រាក់ ប៉ូលី ពី មន្ត្រី ក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មកជាអភិបាលរងខេត្ត
ទី៣៖ លោក ហ៉ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោភ័ណ ឡើងជាអភិបាលរងខេត្ត
ទី៤៖ លោក យឹម សំណាង ពីអភិបាលស្រុកអូរជ្រៅ ឡើងជាអភិបាលរងខេត្ត
ទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃលិន មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ចន្ថា អភិបាលរងខេត្ត ដែលឡើងទៅជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ទី៦:លោក ណង វុទ្ធី នាយករងរដ្ឋបាល ឡើងជានាយករដ្ឋបាលសាលាខេត្ត៕