ឃាត់ខ្លួនបុរសម្នាក់ពីបទលួច (លួចម៉ូតូ ) បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ

 

ក្រុងប៉ោយប៉ែត : ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ដោយការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។

ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដោយ លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដែលបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ០២នាក់ ត្រូវបានជនមិនស្គាល់មុខបានលួចម៉ូតូ គាត់ទៅបាត់

.ឈ្មោះ ភាន់ រតនៈ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន

.ឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅម្ដុំពេទ្យកង់រទេះស្ថិត្នុងភូមិបាលិលេយ្យ១ក្រោយពីទទួលពាក្យបណ្ដឹងកំលាំងយើងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតខាត់បានជនសង្ស័យម្នាក់ដែលមានឈ្មោះកូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានត្រឡប់មកយកម៉ូតូដែលខ្លួនបានជិះមកទុក ហើយលួចអាថ្មីរបស់គេទៅនោះ ត្រូវបានកំលាំងធ្វើការនាំខ្លួនមកសាកសួរនៅប៉ុស្ដិ៍ នៅចំពោះមុខសមត្ថកិច្ចគេបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកHONDA DREAM និង ម៉ាកHONDA Scoopy ខាងលើនោះពិតប្រាកដមែន។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនជនសង្ស័យអនុវត្តនិតិវិធី និងបានស្នើរសុំប្រគល់ម៉ូតូជូនម្ចាស់ដើមវិញដើម្បីយកទៅប្រើប្រាស់ផងដែរ។