
បែកធ្លាយ រឿង : ក្រោយ ពីការបោះឆ្នោត .ឃុំសង្កាត់ .រួចបទល្មើសព្រៃឈើ នៅរតនៈគិរីកក្រើកឡើងវិញហើយ មេឈ្មួញដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ កំពុងតែមានប្រជាប្រិយភាព ឈានមុខគេ នៅខេត្តរតនៈគិរី ខាងដឹកជញ្ជូនឈើ ឆ្លងដែនខុសច្បាប់ ទៅលក់ ប្រទេសវៀតណាម យ៉ាងរលូន មិនខាន ដល់អាជ្ញាធ មានសមត្ថកិច្ចឡើយ..!
ខេត្តរតនៈគិរី៖ ប្រភព បែកធ្លាយ ឈ្មោះ ហូវ ជីវ៉ៃ កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មនៅ ឃុំជ័យឧត្ដម ស្រុកលំផាត់ ចំណុចអូរល្ពាក់គីឡូ លេខ២៤៣ កែវសីមា តាអង៥៣ ដឹកចូលទឹកដីប្រទេសវៀតណាម ដោយរលូនតាម ច្រកទ្វាអូរយ៉ាដាវ ចូលទៅលក់ឱ្យឈ្មួញវៀតណាម បានយ៉ាងងាយមិនទាក់ក្រសែភ្នែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាមួយឡើយដោយប្រើប្រាស់រថយន្ដមានស្លាកលេខ (មានដូចឃើញក្នុងរូបភាពនេះស្រាប់) ។
ប្រភពបានឲ្យដឹងថា របរដឹកជញ្ជូនឈើ របស់ ឈ្មោះ ហូវ ជីវ៉ៃ នេះយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្ត នាខេត្តរតនៈគិរីយើងនេះ ដូចជាហូរហែមកហើយ។
ប្រភពបានបន្ដថា ឈ្មោះ ហូវ ជីវ៉ៃ បានសែនព្រេនជួនសមត្ថកិច្ចថ្នាក់ក្រោម មួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។
ប្រភពបង្ហើបថា :ការដឹកជញ្ជូនឈើរបស់ ឈ្មោះ ហូវ ជីវ៉ៃ នេះប្រើប្រាស់រូបភាពរថយន្តវេអង ជាច្រើន គ្រឿងឯណ្ណោះ ដោយមានឃ្លុំនិងគ្របតង់បិតជិត ងាយស្រួល បន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិន ខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់អ្នករកស៊ី ដឹកឈើនៅខេត្តរតនគិរី នេះដោយរថយន្តទាំងអស់នេះចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវឆ្លងដែនលក់ទៅឱ្យប្រទេសវៀតណាម។
មន្ដ្រីប្រចាំការបានលួចខ្សឹបប្រាប់ អ្នកសារព័ត៌មានយើងថា រថយន្ដវេអងជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀតឯមន្ត្រីពាក់ព័ន្ធទាំងអស់វិញមិនហ៊ានត្រួតពិនិត្យនិងឆែកឆេរនៅឡើយ។
ម្យ៉ាងវិញទៀត សមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើ ឈ្មោះ ហូវ ជីវ៉ៃ នោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោម យ៉ាងរលូនអស់ហើយ បើជំនាញយើងតែឯងបង្ក្រាប ហើយទុកឱ្យគេទៅតាមដំណើរចុះ។
ជុំវិញករណីខាងលើនេះ អង្គភាព សារព័ត៌មាន( គេហទំព័រ plnews )យើងមិនអាចសុំការបំភ្លឺពីស្ថាប័ន ពាក់ព័ន្ធណាមួយបានឡើយ។
អង្គភាព អ្នកសារព័ត៌មាន (គេហទំព័រ plnews )យើងខ្ញុំ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន– (លេខទូរស័ព្ទ ការិយាល័យនិពន្ធ : 095 949325 .) …សូមអរគុណ .។