លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់កងកំលាំង តាមចាប់ជនសង្ស័យ

 

 

ក្រុងប៉ោយប៉ែត ;  នៅថ្ងៃសៅរ៍ ០៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទី នេះដោយមានការ យកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត. បានទទួលដំណឹងពី ; ប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ មានលេខតួ MLHJF6230 J5034082 និងមានផ្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលជួលឲ្យឈ្មោះ  ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេលគាត់ឆែកGPS ឃើញថាស្ថិតនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

       

     បន្ទាប់ពីបានទទួលព័ត៌មាន តាមទូរស័ព្ទរួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល និង កម្លាំងជំនាញព្រហ្មទណ្ឌ ចុះទៅតាមGPS នៅពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ឈ្មោះ

.ឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ

.ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ

.ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ

.ឈ្មោះ ជឿន ជាង  ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល ទាំងអស់គ្នា។

និងដកហូតម៉ូតូ០៣គ្រឿង

/. មានម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081

/.មានម៉ាកហ្សូមមឺអិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ /.ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ និងឧបករណ៍ដូចជាសោរ ដែកកាប់ ស្នាប់ដៃ និងដែកកេស

កែច្នៃមួយចំនួន យកមកអធិការដ្ឋានដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

 

ចំពោះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីនG3M1E-022071 លេខតួ MLE3G582111022081 ជនរងគ្រោះឈ្មោះជា សាវីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្ដឹង នៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតផងដែរ ដោយចោរបានលួចកាច់កម៉ូតូ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកន្ដាល ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផង។

ចំពោះជនសង្ស័យឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ជាបក្សពួក។

កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត។

ចំណែកឈ្មោះសុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ និង ជឿន ជាង  ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ពុំមានការពាក់ព័ន្ធអំពើលួចឡើយ កម្លាំងជំនាញស្នើសុំធ្វើការអប់រំ កិច្ចសន្យា អោយត្រឡប់ទៅផ្ទះវិញ។

ចំពោះម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើ កម្លាំងជំនាញស្នើសុំ ធ្វើការប្រគល់ទទួលអោយទៅម្ចាស់ម៉ូតូវិញ ដើម្បីយកទៅប្រើប្រាស់ផងដែរ