ធ្លាប់ជាប់ពន្ធនាគារជាង០១ឆ្នាំពីបទឆក់កាបូបនៅខេត្តបាត់ដំបង ចេញមកវិញរំលឹកមេរៀនចាស់ ឆក់កាបូបនៅស្រុកអូរជ្រៅ នគរបាលចាប់ខ្លួនញាត់គុកម្តងទៀត.!

 

 

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុអូរជ្រៅ បានប្រាប់ថា៖នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មជិះម៉ូតូ១គ្រឿងម៉ាកងុងដាទ្រីសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាគលេខបាត់ដំបង1AL១៣៨៦ ឆក់កាបូបបានសម្រេច នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០២ល្ងាច ត្រង់ចំណុចផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖សង្ស័យឈ្មោះ យី ជ័យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិទំនប់ត្រកួន ឃុំ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានមុខរបរមិនប្រាកដ ។

បានធ្វើសកម្មភាពឆក់យកកាបូបមានដាក់លុយ ពីឈ្មោះ ឡេង គឹមទៀង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរនៅភូមិយាងថ្មី ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបមានប្រាក់ខ្មែរ៥១ម៉ឺនរៀលនិងប្រាក់ថៃ២,០០០បាត។ពេលឆក់បានជនរងគ្រោះបានស្រែកឲ្យគេជួយ ពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ ភ្លាមៗនោះនគរបាលប៉ុស្តិ៍និងកំលំាងជំនាញបានចេញអន្តរាគមន៍ ចាប់ឃាត់បានជនយកមកធ្វើការសាកសួរ ។នៅចំពោះមុខជនសង្ស័យបានឆ្លើយអះអាងថា រយៈកាលកន្លងមកធ្លាប់ធ្វើសកម្ម​ភាពឆក់នៅខេត្តបាត់ដំបង និងធ្លាប់ជាប់ពន្ធនាគាររយះពេលជាង១ឆ្នាំ ទើបតែចេញ ហើយបានមកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយពីអ្នកនៅផ្សារគុត្តសតនេះ។ បច្ចុប្បន្នជនសង្ស័យនិងម៉ូតូជិៈធ្វើសកម្មភាព នគរ​ បាលជំនាញផ្នែកព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី ចំណែកាបូបនិងលុយ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ ៕