
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ ដឹកនាំ ដល់កងកម្លាំង ..!!
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ថ្ងែទី ១ ខែ កក្តដា ឆ្នាំ ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ លោក–លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការង លោកនាយការិយាល័យនគរបាលជំនាញ និងលោកអធិការនគរបាលក្រុង–ស្រុកទាំង៩ និងលោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ ។
លោកឧត្តមសេនីយ៍ត្រី ផាតផល្លី ស្នងការរង បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារក្នុងពិធី ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់គ្រងតាមចំណុចគោលដៅរៀងៗខ្លួនឱ្យបានល្អ និងក្តាប់សភាពការណ៍ ដើម្បីទ្រោលសភាពការណ៍ឱ្យបាន១០០% និង ជូនពរដល់កងកម្លាំងទាំងអស់ក្នុងការចុះបេសកម្មទទួលបានជោគជ័យ១០០% ផងដែរ ៕