លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកំលាំងនគរបាលចុះ បង្ក្រាបបាន ជនសង្ស័យ ២នាក់រួមនិងវត្ថុតាង ..!!

 

 

ក្រុងប៉ោយប៉ែត    ដោយមានការ យកចិត្ត ទុកដាក់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជារ និង ដឹកនាំ មន្ត្រី ក្រោមឱវាទ ចុះស្រាវជ្រាវ ជនសង្ស័យ បានចំនួន ០២នាក់ បន្ទាប់ ពីធ្វើសកម្មភាព កាប់ទៅលើជនបរទេស

នេះបើយោងតាមប្រសាសន៍ _ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានបញ្ជាក់ថា  _កាលពីថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីប្រជាពលរដ្ឋ មានករណី ហឹង្សា ចំនួន ២ករណី មានដូចខាងក្រោម

     _ករណីទី១ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣១ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យ មានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ )ជិះម៉ូតូ  មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហមស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke  ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹងបំរើការងារក្នុង កាស៊ីណូ ហ្វូនិក   កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទល់មុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង

ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនរត់បាត់ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិចពេទ្យ នគររាជ

_ករណីទី២៖នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣២ នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហមស )បានធ្វើសកម្មភាពកាប់ទៅលើ ជនជាតិចិន ម្នាក់ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅនឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ   ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  រងរបួស លើស្មាផ្នែកខាងស្ដាំ។

 

ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនបាត់ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

បន្ទាប់ពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យចាត់ការតាម នីតិវិធី។

លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២ និង១៥នាទី កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកហ្សូមម័រអ៊ិច ពណ៍សក្រហម ពាក់ស្លាក លេខបន្ទាយមានជ័យ1P-9446

ជនសង្ស័យពីរ នាក់មាន . ទី១ ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និង ក្រុងប៉ោយប៉ែត ទី២ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់ និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនទាំងពីរនាក់ពិតជា បានកាប់ទៅលើ ជនរងគ្រោះ ជាជនជាតិចិនខាងលើពិតប្រាកដមែន។

កម្លាំងជំនាញ ស្នើសុំ ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ខាងលើ ដើម្បី កសាងសំណុំរឿង ចាត់ការតាម នីតិវិធីច្បាប់។