
នៅរសៀលថ្ងៃនេះ : មានពិធីបើកការដ្ឋានសាងសង់សួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ រ៉បតាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងជាង២៥០ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ..!!
ក្រុងប៉ោយប៉ែត : ,ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ គម្រោងស្ថាបនាសួន ប៉ោយប៉ែត តេជោឈ្នះឈ្នះ ស្ថិតនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ដែលជាសមិទ្ធផលថ្មីស្រឡាង មួយក្នុងចំណោម សមិទ្ធផល នានា នៅក្នុងទីក្រុងប៉ោយប៉ែត ដោយគ្រោងប្រើប្រាស់ (ថវិកាជិត១០ម៉ឺន ដុល្លារ ) ដែលទទួលបានពីសប្បុរសជនចូលរួមជាមួយអាជ្ញាធរក្រុងមាន លោក យ៉ាង គីមហ៊ុយ ជាអាជីវករ និងសប្បុរជនមួយចំនួនទៀតដើម្បីចំណាយក្នុងការស្ថាបនាគម្រោងសួនថ្មីមួយនេះ ។
សូមបញ្ជាក់ថា៖ សួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ត្រូវបានលិចជារូបរាងឡើងបន្ទាប់មានការសម្របសម្រួលរវាងអាជ្ញាធរក្រុង និងប្រជាពលរដ្ឋដែលបានតាំងលំនៅលើចំណីផ្លូវសាធារណៈក្នុងរយៈកាលពេលកន្លងមកដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះដើម្បីឱ្យ អាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ហើយក៏ទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ ៕
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបើក ការដ្ឋានសាងសង់សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាននាំយកអំណោយរួមមាន មី អង្ករ និងថវិការបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារផងដែរ។