លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ អញ្ជេីញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ បិទវគ្គ​ ហ្វឹកហ្វឺន​ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ …!!

 

 

ខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុហត្ថខេត្តបានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន​ “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២“​ ដែលមានរយៈពេល១ខែត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជាការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រីបោនប៊ិនក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាមដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈរយៈពេលពេញ១ខែកន្លងមកនេះ។

 

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុហត្ថខេត្តក៏បានបញ្ជាក់ទៀតថា  ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខជូនជាតិមាតុភូមិការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នាដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។

លោកឧត្ដមសេនីយ៍ត្រីក៏បានបញ្ជាក់ថាភាពរឹងមាំរបស់កងកម្លាំងគឺកេីតចេញពីការរួបរួមគ្នាសាមគ្គីសហការគ្នាយល់ពីតួនាទីភារកិច្ចរបស់ខ្លួនដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីយុត្តិធម៌ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។ បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់អង្គភាពគឺមិនការពារឡេីយ  ត្រូវអនុវត្តតាមនីតិវិធី

សូមបញ្ជាក់ផងដែរថាក្នុងពិធីបិទវគ្គ​ “​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២“​ ក៏មានការសម្តែងនូវមេរៀនសំខាន់ៗចំនួន៤មេរៀនដូចជា-​ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករនិងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ -​សម្ភារៈចាប់ជនបង្កមានកាំបិតនិងដំបង អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ បង្ហាញក្បាច់គុណផងដែរ៕