លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពីធី ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត.!!!

 

 

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុក ទាំង៩ និង នាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤៧នាក់ ក្នុងនោះមាន នាយអាវុធហត្ថដែលត្រូវប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន ១៣២ រូប។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការសំណេះសំណាលនិង ផ្តាំផ្ញើដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះមេរោគកូវីដ១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងទេ។ លោកបន្ថែមថា ត្រូវពង្រឹង ដាក់ផែនការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនាការក្នុងពេលឃោសនា និងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមអោយកងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មី ដែលថ្នាក់លើប្រគល់ជូន សូមយកទៅអនុវត្តអោយបានល្អប្រសើរ៕