លោក ឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំ ប្រតិភូ កម្ពុជា ចូលរួមប្រជុំ គណៈ កម្មាធិការ ព្រំដែន ថ្នាក់ ភូមិភាគថៃ-កម្ពុជា លើកទី២៨

 

 

ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ៖ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមលេ ខាគ ណៈ កម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា បានដឹក នាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយ មេប ញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយ សេ នាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហ ប្រធាន នៃអង្គប្រជុំរួម ។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមាន ការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹក ឡើងវិញនូវភាពរីកចម្រើន នៃការ អភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹង សម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខ នៅ តាមព្រំដែន សម្រាប់ដាក់ជូនប្រធាន គណៈកម្មា ធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨

ដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី ០៩ ដល់ ១១ ខែឧ សភា ឆ្នាំ២០២២ ដើម្បី សម្រេច ក្រោមអ ធិបតី ភាព សហប្រធានកម្ពុជា-ថៃ ឯកឧត្តម ឧត្តមសេ នីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ព ជើង គោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណង ប៊ួ ឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅ កន្លែង លំហែកាយ កងទ័ពជើងគោកថៃ ស្ថិត នៅសួនសុនប្រាដិផាត់ ខេត្តប្រាក់ ជួបគីរីខ័ន្ធ នៅប្រទេសថៃ ។