
នៅរសៀលថ្ងៃនេះ !! ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងនិង ប្រជុំផ្សព្វផ្សាយអំពីផែនការ ការពារពិធីបោះឆ្នោត ដល់នគរបាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ បានដឹកនាំប្រតិភូក្រុមការងារ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អញ្ជើញត្រួតពិនិត្យកម្លាំង និង ប្រជុំផ្សព្វផ្សាយអំពីផែនការ ការពារពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្នងការ និងមន្ត្រីក្រោមឱវាទ ចំពោះការងារស្នូល ការគ្រប់គ្រងកម្លាំង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការសាមគ្គីផ្ទៃក្នុង និង ការងារអភិវឌ្ឍន៍អង្គភាព ទទួលបានលទ្ធផលគឺជាទីមោទន:។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:សំខាន់ៗចំនួន០២គឺ ១-ត្រួតពិនិត្យកម្លាំងនិងផែនការការពារពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
២-ពង្រឹងសមត្ថភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន តាមរយះការបណ្តុះបណ្តាល នីតិវិធី វិជ្ជាជីវ: និងក្រមសិលធម៌។
ក្រោយកិច្ចប្រជុំបញ្ចប់ ប្រតិភូបានអញ្ជើចុះត្រួតពិនិត្យ កម្លាំងតាមការិយាល័យនីមួយៗ ឃ្លាំងទុកដាក់សម្ភារ: និងពិនិត្យសមទ្ធផលថ្មីនានាដែលកំពុងសាងសង់និងអភិវឌ្ឍន៍ ផងដែរ៕