
សិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់..!!
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ ក្នុងសាលប្រជុំ សាលា ខេត្តប ន្ទាយមានជ័យ បានធ្វើពិធីបើក សិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអា ជីវកម្មរ បស់ពា ណិជ្ជករកម្ពុជា ដើម្បីកាត់ បន្ថយបញ្ហា ប្រឈម ផ្នែកផ្លូវច្បាប់។
ពិធីនេះមានការចូលរួម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ, ម្នាស់ អាជីវកម្ម និងអាជីវករក្នុងខេត្ត .២៨០ នាក់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានថ្លែងថា គោលបំ ណង នៅក្នុងសិក្ខាសាលា គឺដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹង អំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរ ការអាជីវក ម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយ ការប្រកួត ប្រជែង និងមានភាពស្មោះត្រង់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា ក្នុងអង្គសិក្ខាសា លាបានផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ ដូចជា ១៖ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ២៖ ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ៣៖ ច្បាប់ ស្តីពីការប្រកួតប្រជែង, ៤៖ ច្បាប់ ស្តីពីកា រគ្រប់គ្រងគុណភាព សុវត្ថិភាពលើ ផលិតផ លទំនិញ និងសេវា។
ឯកឧត្តម បន្តថា អាជីវករ ពាណិជ្ជករ សិស្ស និស្សិត ត្រូវយល់ដឹងអំពីច្បាប់ ស្តីពីច្បាប់នៃ វិនិយោគកម្ពុជា ច្បាប់ការប្រគួតប្រជែង ច្បាប់កិ ច្ចការពារអ្នកប្រើប្រាស់ ស្តីពីការគ្រប់ គ្រងគុ ណភាពសុវត្តិភាព ផលិតផលទំ និញសេវាកម្ម។
ឯកឧត្តម លី សារី បានថ្លែងថា នគរបាលយុត្តិធម៌ បានធ្វើការពិនិត្យរាល់បទល្មើសដែលមានចែងក្នុងច្បាប់ ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួ បុគ្គលពាក់ព័ន្ធ ឲ្យផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗ សម្រាប់ធ្វើការវាយតំលៃ រាល់សកម្មភាពប្រកួតប្រជែងលើទីផ្សារ និងស្វែង រករាល់បទល្មើស ដែលស្ថិតក្នុងក្រោមច្បាប់នេះ។
ឯកឧត្តម បានបញ្ជាក់ថា ទណ្ឌកម្មនៅ ក្នុងច្បាប់រួមមាន ១៖ ការព្រមា នជាលា យល ក្ខណួអក្សរ, ២៖ ផាកពិន័យជាប្រាក់, ៣៖ ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគារ, ៤៖ ការព្យួរ ការដកហូត ឬលុបចោលវិញ្ញាបន បត្រប ញ្ជាក់ការចុះបញ្ជី ពាណិជ្ជករ អាជ្ញាប័ណ្ណ ឬលិខិត អនុញ្ញាតប្រកបអាជីវកម្ម និងសេវាកម្មជាដើម ៕
( ថតរូបភាព .ដោយ : លោក ម៉ែនច័ន្ទ ដារ៉ា)។
សិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់..!!
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីបើកសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។
ពិធីនេះមានការចូលរួម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ, ម្នាស់អាជីវកម្ម និងអាជីវករក្នុងខេត្ត .២៨០ នាក់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានថ្លែងថា គោលបំណងនៅក្នុងសិក្ខាសាលា គឺដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹង អំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា ក្នុងអង្គសិក្ខាសាលាបានផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ ដូចជា ១៖ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ២៖ ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ៣៖ ច្បាប់ ស្តីពីការប្រកួតប្រជែង, ៤៖ ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
ឯកឧត្តម បន្តថា អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ត្រូវយល់ដឹងអំពីច្បាប់ ស្តីពីច្បាប់នៃវិនិយោគកម្ពុជា ច្បាប់ការប្រគួតប្រជែង ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាព ផលិតផលទំនិញសេវាកម្ម។
ឯកឧត្តម លី សារី បានថ្លែងថា នគរបាលយុត្តិធម៌ បានធ្វើការពិនិត្យរាល់បទល្មើសដែលមានចែងក្នុងច្បាប់ ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួបុគ្គលពាក់ព័ន្ធ ឲ្យផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗ សម្រាប់ធ្វើការវាយតំលៃ រាល់សកម្មភាពប្រកួតប្រជែងលើទីផ្សារ និងស្វែងរករាល់បទល្មើស ដែលស្ថិតក្នុងក្រោមច្បាប់នេះ។
ឯកឧត្តម បានបញ្ជាក់ថា ទណ្ឌកម្មនៅក្នុងច្បាប់រួមមាន ១៖ ការព្រមានជាលាយលក្ខណួអក្សរ, ២៖ ផាកពិន័យជាប្រាក់, ៣៖ ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគារ, ៤៖ ការព្យួរ ការដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ពាណិជ្ជករ អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងសេវាកម្មជាដើម ៕
( ថតរូបភាព .ដោយ : លោក ម៉ែនច័ន្ទ ដារ៉ា)។