
លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារ ខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋ០៩គ្រួសារ. នៅឃុំតាផូ
បន្ទាយមានជ័យ: លោក សិទ្ធិ ឡោះ សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយ ស្រុកស្វាយចេក នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមា ជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ា ល័យ ទៅចែកជូនប្រជាពលរដ្ឋ នៅឃុំតាផូ ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលា បឋមសិក្សាផ្ចឹក ដែលមានការរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក ង៉ាន់ ចិន្តា ប្រធានក្រុមការងារចុះជួយឃុំតាផូ លោក. លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក. លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំតាផូជាច្រើននាក់។
អំណោយ ដែលនាំយកមកចែក ជូនថ្ងៃ នេះរួមមាន: ថវិការ ចំនួន៤៥០.០០០រៀល អង្ក៤៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ១៨កេស មីកញ្ចប់ ១៨កេស កូកាកូឡា ០៩កេស ទឹកត្រី១៨យួរ ទឹកស៊ីអ៊ីវ១៨យួរ ត្រីខ១៨យួរ ត្រីខ១៨យួរ។ ក្នុង១គ្រួសារទទួលបាន ១-អង្ករចំនួន៥០ គីឡូក្រាម ២-មីចំនួន០២កេស ៣-ត្រីខ ចំនួន០២យួរ ៤-ទឹកត្រីចំនួន០២យួរ
៥-ទឹកស៊ីអ៉ីវចំនួន០២យួរ ៦-ទឹក សុទ្ធចំ នួន០២កេស ៧.ថវិការ ៥០០០ ០៛ (ប្រាំម៉ឺនរៀល)។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បាន ថ្លែងនូវការកោតសរសើរ និងវា យតម្លៃខ្ព ស់ចុះពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំតាផូ ដែលតែង តែសកម្មភាព ការងារមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងមក ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេ សត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះ ស្រាយទុ ក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកក៌បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារស ម្រាប់ បោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ផងដែរ៕
(ដោយ .លោក ម៉ែនច័ន្ទដារ៉ា ).!!