លីគកំពូលកម្ពុជា គ្រោងនឹងចាប់ផ្ដើមប្រកួតឡើងវិញ នៅពាក់កណ្ដាល ខែនេះ
ថ្ងៃចេញផ្សាយៈ May 8, 2021
ភ្នំពេញ ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងតំណាងក្រុមទាំង១៣ ក្នុងលីគកំពូលកម្ពុជា ធ្វើការប្រជុំពិភាក្សាច្រើនលើកច្រើនសាររួចមក ដោយសម្រេចថា ការប្រកួតបានរង្វាន់លីគកំពូលកម្ពុជា គ្រោងនឹងចាប់ផ្ដើមវិញនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះហើយ។
លើសពីនេះទៅទៀត លីគនឹងដំណើរការប្រកួតដោយមិនឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡាដ្ឋាន ឬនៅបរិវេណជុំវិញកីឡាដ្ឋានឡើយ ហើយចំពោះកីឡដ្ឋាន ដែលមានទីតាំងនៅតំបន់ក្រហម គឺពុំត្រូវបានអនុញ្ញាតឲ្យប្រកួត ឬធ្វើការហ្វឹកហាត់ឡើយ៕