ម៉ាឡេស៊ី រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ច្រើនមិនធ្លាប់មាន ក្នុងរយៈពេលជាង៣ខែ មកនេះ !!

 

 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Nour Hisham Abdullah បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីខាងលើ មានករណី០៥ករណីជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងសហគមន៍ទាំងអស់។ លោកបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ពីករណីឆ្លងជាង ៤,០០០ករណី ក្នុងរយៈពេលត្រឹម២៤ម៉ោងចាប់តាំងពីដើមខែកុម្ភៈមក។

ជាមួយគ្នានេះ ក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ២២នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៦៣២ នាក់។

សូមជម្រាបថា បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាកព្យាបាលគឺមាន ៣៤,៧៨៩នាក់ ក្នុងនោះអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមាន ៣៧២នាក់៕