ថ្ងៃនេះ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី (៥៣៨នាក់ទៀត ខណៈជាសះស្បើយ៤៥៦នាក់)!!

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៣៨នាក់ទៀត ខណៈជាសះស្បើយ៤៥៦នាក់ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៨,៧១៧នាក់, អ្នកជាសះស្បើយចំនួន ៧,៣៤០នាក់ និងអ្នកស្លាប់ចំនួន១១៤នាក់៕