ពិធី​ប្រកាស​ តែងតាំង​ មុខ​តំណែង​ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ (ថ្មី) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ …!!

 

ដោយ : លោក ម៉ែន ច័ន្ទដារ៉ា)-!!

 

ខេត្តបន្ទាយមានជ័យ៖ពិធីប្រកាសផ្ទេរភារកិច្ច និង តែង តាំង មុខតំណែង ស្នងការ នៃ ស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោម  អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សា វឿន​ អគ្គស្នងការនគរបាលជាតិ តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ខេង ស៊ុម ប្រធាន ក្រុម ប្រឹក្សា ខេត្ត • ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគ ណៈ អភិបាលខេត្តបន្ទាយមានជ័យ ។

 

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត ទោ ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយ ឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គ ស្នងការនគរបាលជាតិ បានអញ្ជើញ​ជា គណៈ អធិបតី​ ក្នុង ពិធី​ប្រកាស​ ផ្ទេរ​ភារកិច្ច​ តែង តាំង​ មុខ​តំណែង​ ស្នងការខេត្តបន្ទាយ មាន ជ័យ ដោយតែងតាំង លោក ឧត្តម សេ នីយ៍ ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា ស្នង ការន គរបាលខេត្តខេត្តបន្ទាយមានជ័យ ជំនួស លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបាន តែងតាំង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ ៕

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​: លោក ប្រធាន មន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ, និងលោក​-​លោកស្រី​ស្នងការ​រង​ អនុប្រធាន​ការិយា ល័យ​កណ្ដាល​ នាយ​-​នាយ​រង​ការិ យាល័យ​ ប្រធាន​អង្គភាព​ អធិការ​នគរ បាល​ក្រុង​-​ស្រុក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​សមាជិក ​អង្គពិធី​ លោក លោក ប្រធាន អនុ ប្រ ធានមន្ទី អភិបាល អភិបាលរងខេត្ត និង អភិបាល.ក្រុង ស្រុក ជាច្រើន នាក់ បាន ចូល រួមយ៉ាង ច្រើនកុះករ ផងដែរ ៕