លោកប៉ាន សេរីចៅសង្កាត់អូរឬស្សី បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រទៅធ្វើការជួសជុលផ្លូវចំនួន ៣ខ្សែ មានប្រវែងសរុប ១,០០០ ម៉ែត្រ

 

 

ក្រុងប៉ោយប៉ែត : លោកប៉ាន សេរីចៅសង្កាត់អូរឬស្សី បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រទៅធ្វើការជួសជុល ផ្លូវចំនួន ៣ខ្សែ មានប្រវែងសរុប ១,០០០ ម៉ែត្រ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបាននាំយកថ្មមិចទៅក្រាលលើផ្លូវនោះ ចំនួន ១៥ឡាន ដែលជាថវិការ របស់លោក ប៉ាន សេរី ចៅសង្កាត់ផ្ទាល់ រួមជាមួយថវិកាពីបណ្ដាសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។