នៅព្រឹកនេះ កិច្ចប្រជុំ​ផ្សព្វផ្សាយ សារាចណែនាំ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥  របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ

 

 

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥នេះ នៅក្នុងសាលប្រជុំសាលាខេត្ត បានបើក កិច្ចប្រជុំ​ផ្សព្វផ្សាយ សារាចណែនាំស្តីពីច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំមានការចូលរួម ឯកឩត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោក អឿច័ន្ទវិសុទ្ធ ប្រធានរតនាគារ ខេត្តបន្ទាយមានជ័យ  អភិបាល ក្រុង ស្រុក ចៅសង្កាត់ មេឃុំ និងអ្នកពាក់ព័ន្ទ ជាច្រើននាក់ទៀត។

លោកបឹង គឹមសឹង បានមានប្រសាសន៍ថា ៖សារាចណែនាំស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដា្ឋនហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ សារាចរលេខ ០០២ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់ របស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត ឆ្នាំ២០២៥ ។

ការរៀបចំគម្រោង និងការ ពិនិត្យបញ្ជាក់បច្ចេកទស ការអនុវត្តប្រកាសណែនាំលេខ ២៣១ សហវ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការងារលទ្ធកម្ម របស់ឃុំ សង្កាត់ និងសៀវភៅណែ នាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលដាក់ឲ្យប្រើប្រាស់ ដោយសេចក្តីសម្រេចលេខ ០៩៧ សសរ គ.ជ.អ.ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានជួបប្រទះ នឹងបញ្ហាប្រឈមមួយចំនួនដូចជា ការរៀបចំគម្រោង និងការពិនិត្យ បញ្ជាក់បច្ចេកទេស  មានការយឺតយ៉ាវ ដែលធ្វើឲ្យការអនុវត្តកិច្ច លទ្ធកម្ម មិនទាន់ពេលវេលា ការទូទាត់ប្រាក់ឲ្យអ្នកទទួលការ សាងសង់មិនទាន់ក្នុងឆ្នាំ អនុវត្តថវិកា។