ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញក្នុងការកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញក្នុងការកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការជូនពរទៅដល់ក្មួយៗដែលជាបេក្ខជន សូមឱ្យទទួលបានលទ្ធផលល្អប្រសេីរទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ។
ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នេះនិងប្រព្រឹត្តនៅថ្ងៃទី៨.៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យមាមានសិស្សចូលប្រឡងចំនួន ៦២៣៥នាក់ ស្រីមានចំនួន៣៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨រួមមាម១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥.មណ្ឌលវិទ្យាល័យសម្ដេចឪ ៦.មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧.មណ្ឌលវិទ្យាល័យអូអំបិល ៨.មណ្ឌលអនុវិទ្យាល័យទឹកថ្លា។
មណ្ឌលទាំង៨ មានបន្ទប់សរុប ១៧៦បន្ទប់៕